​សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ខណ្ឌ​ព្រែក​ព្នៅ​

741
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ន្សាំ​ង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅត្រង់ចំណុច​ផ្លូវ​៤២ ភូមិ​បឹង​ខ្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ វឿន វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ​ទី​២-​ឈ្មោះ ទិ​ត្យ ឆេង​ង៉ូ​វ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្វាយ ឃ៉ំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។​សម្ភារៈ​ដកហូត​មាន​៖ ថ្នាំញៀន​ប្រភេទ​ក្រាម​សរ​ថ្លា​មួយកញ្ចប់​ថង់​ធំ​ល្មម​, ម៉ូតូ​ម៉ាក​ហុងដា​ZOOMERX ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក 1GK-5462 ចំនួន​០១​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន​០៣ គ្រឿង​។​

​សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រោម​សរ​ថ្លា​ចំនួន​មួយកញ្ចប់​ថង់​ធំ​ដែល​ជនសង្ស័យ​បាន​ទំលាក់ចោល​នៅ​និង​ដី ។​ភ្លាមនោះ​កម្លាំង​ក៏បាន​នាំ​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ន្សាំ​ង​រួច​ក៏​បញ្ជូនបន្ត​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​។​បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​(រូប៖វ៉េបសាយ)