​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​អន្លង់វែង​

993
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​រក្សាទុក​និង​ជួញដូរ​សារធាតុ​ញៀន​ដោយ​ដកហូត​រថយន្ត​មួយគ្រឿង​និង​វត្ថុតាង​បទ​លើស​ជាច្រើន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ស្តង់​ដំឡូង​ស្ថិតក្នុង​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ។

​លោក​វរសេនីយ៍ទោ ថោង សា​មិ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១.​ឈ្មោះ ឆៃ ស្រី ហ៊ុ​ច ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​សុ​ភី​ឃុំ​កំពង់ស្វាយ​ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​និង​ភូមិ​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ២​កញ្ចប់​ធំ ស្មើ ១០៣.១០​ក្រាម​។​

២,​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ស្លាក​លេខ​២៥៩៩១​ចំនួន​១​គ្រឿង​។​៣.​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​,៤.​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង​,៥​ខ្សែក​លោហ​:​ធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ បន្តោង​រង្វង់​ផ្កាឈូក​,៦​ក្រវិល​លោហ​:​ធាតុ​ពណ៌​លឿង​លា​យស ១​គូរ​,៧​ប្រាក់រៀល ៣០០.០០០​រៀល​,៨.​អត្ត​ស​ញ្ញណ​ប័ណ្ណ ១​សន្លឹក​,៩.​ថង់​សំរាប់​ច្រក​ថ្នាំញៀន​ចំនួន​២​ដុំ​ទៀតផង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កម្លាំង​ខាង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ទៅតាម​នី​តី​វិធី ៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​អន្លង់វែង​
(រូប៖វ៉េបសាយ)

#