​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់​នារី​រំលោភ​សេពសន្ថវៈ​នៅ​ស្រុក​ចិត្រ​បុរី​

917
ចែករម្លែក

(​ក្រចេះ​)​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់​នារី​វី​យ​ក្មេង​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​។​ករណី​នោះបាន​កើតឡើង​នៅ​ចំណុច​ដី​សម្បទាន​កាំ​ពី​ភូមិ​សំបុក​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ១៨​ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ខាន់​សុខ​រី​អាយុ​៣១​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​កសិករ​នៅ​ភូមិ​សំបុក​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​.​ឯ​.​គ​.​អាយុ​១៨​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​កសិករ​នៅ​ភូមិ​សំបុក​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​មុនពេល​កើតហេតុ​នារី​រងគ្រោះ​ដេក​លើផ្ទះ​ម្នាក់ឯង​។​ក្រោយមក​ត្រូវបាន​ជនសង្ស័យ​លួច​ឡើងលើ​ផ្ទះ​តាម​រាន​បាយ​ចូលក្នុង​បន្ទប់​បាន​គំរាម​ហើយ​ចាប់រំលោភ​តែម្ដង​។​

​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​សាកសួរ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចិត្រ​បុរី​ដើម្បី​ចាត់ការ​បន្ត​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់​នារី​រំលោភ​សេពសន្ថវៈ​