​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​បីនាក់​នៅ​ក្រុង​កំពត

240

(​កំពត​)៖​កម្លាំង​នគរបាល​ខេត្តកំពត​បាន​ឃាត់ខ្លួន​ជន​ជនសង្ស័យ​បីនាក់​បន្ទាប់ពី​ឆែកឆេរ​លំនៅស្ថាន​មួយ​ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អម្ពិល​ក្រុង​កំពត​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​បួន​កញ្ចប់​ធំ​តូច​។​ការឃាត់ខ្លួន​ជន​បីនាក់​នេះ​បានធ្វើ​ឡើង​ក្រោម​កិច្ចសម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ។​

​លោក​វរសេនីយ៍ទោ​លក​ញ៉ា​វ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​បីនាក់​រួមមាន ១. ឃឹម អេ​ន អាយុ ២៩​ឆ្នាំ​, ២. ចាង ផល្លា អាយុ ១៦​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត ខេត្តកំពត​។ ៣. ស៊ាន សានិ​ត អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។

​លោកនាយ​ការិយាល័យ​បាន​បន្តថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ​ស្នងការ​នគរបាល​ខេត្ត​និង​មាន​កិច្ចសម្របសម្រួល​នីតិវិធី​ពី​លោក​មុត​ដា​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​លំនៅស្ថាន​មួយ​ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ​សង្កាត់​ក្រាំង​អម្ពិល​ក្រុង​កំពត​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ពីរ​កញ្ចប់​តូច និង​ពីរ​កញ្ចប់​ធំ​។

លោក​លក​ញ៉ា​វ​បាន​បញ្ជាក់ទៀតថា​ជាមួយ​វត្ថុតាង​ទាំងនោះ​កម្លាំង​របស់លោក​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បីនាក់​ដើម្បី​យកមក​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​តែម្តង​៕S/​ដោយ បូកគោ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​បីនាក់​នៅ​ក្រុង​កំពត