​សមត្ថកិច្ច​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​

803
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​)៖​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​១១​នាក់​ដែល​លបលួច​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ​។​ការឃាត់ខ្លួន​ក្រុម​អ្នក​លួច​ឆ្លងដែន​ទៅ​ប្រទេស​គេ​នៅ​ចំណុច​បង្គោល​ស៊ី​ម៉ា​លេខ​១២​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងទង់​សង្កាត់​កូន​គ្រៀល​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ទាំង​១១ នាក់​នេះ​រស់នៅ​ភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​៩ នាក់​។​ភូមិ​ជ្រឹង​ខាងលិច​ម្នាក់​និង​ភូមិក​ណ្តែ​សង្កាត់​សំរោង ក្រុង​សំរោង​ម្នាក់​។​ក្រោយពី​សមត្ថកិច្ច ធ្វើការ​សាកសួរ ពួកគាត់​បាន​ឆ្លើយថា ការ​ឡើងលើ​ភ្នំ​ពុំមាន​មេខ្លោង​ឬ​អ្នក​ជួល​នោះទេ​។ ប៉ុន្តែ​ពេល​បាន​ឈើ គឺ​បាន​យកមក​លក់​ឲ្យ​ឈ្មោះ ម៉ៅ នៅ​ភូមិ​ដង ទង់​ជា​អ្នកទទួល​ទិញ​។​

​ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​មាន​ពូថៅ​ចំនួន​១១ ដែក​រណា ចំនួន​៣ ឈើ​ចំនួន​១១ សំពាយ ប្រមាណ ៤០០​គីឡូក្រាម​។​តាម​ការ​ឲ្យ​ដឹង ពី​សមត្ថកិច្ច​ថា ចំពោះ​អ្នក​ទាំង​១១​នាក់​នេះ​មាន​៧​នាក់​ប្រើប្រាស់​សារធាតុ ញៀន​ទៀតផង​។​
​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ប​ន្ត និង​ស្រង់​សាវតា​ជាតិ ជន​ទាំង​៧​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​(រូប៖វ៉េបសាយ)

#