​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ករណី​គ្រឿងញៀន​

1037
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង​សហកា​ជាមួយ​នគរបាល​ស្រុក​ពារាំង​បង្ក្រាប​ករណី​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​៦​នាក់​។​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​នៅ​ភូមិ​ព្រៃ​ព្នៅ​ឃុំ ព្រៃ​ព្នៅ​ស្រុក​ពារាំង​ខេត្តព្រៃវែង​​កាលពី​រសៀល​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​ទី​១​ឈ្មោះ​ភី​ភ័​ក្ដី​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​សាមគ្គី​ឃុំ​ព្រៃ​ព្នៅ​ស្រុក​ពារាំង មុខរប​មិន​ពិត​ប្រក​ដ​។​២​ឈ្មោះ ចាន់ ថា​ខន ភេទ​ប្រុស​អាយុ ១៦ ឆ្នាំ​ជាតិខ្មែរ​មុខរប​មិន​ពិតប្រាកដ​។​
៣​ឈ្មោះ​, ប៉ា នឿន ភេទ​ប្រុស​អាយុ​១៩ ឆ្នាំ​អ្នក​ទាំងពីរ​នាក់​មាន​ទី​លំនៅ​ភូមិ​ជាមួយ​ឈ្មោះ ភី ភក្ដី​។​
​ក្រោយ​ឃាត់ខ្លួន​និង​បាន​ចំលើយ​ពី​ឈ្មោះ ភី ភក្តី​កម្លាំង​សមត្ថកិច្ច បាន​បន្ត​ខ្លួន​ឃាត់ខ្លួន​ឈ្មោះ ប៊​ន ពេជ្រ​សុវណ្ណ ភេទ​ប្រុស ៣១​ឆ្នាំ​ជាតិខ្មែរ​មុខរប​កសិករ​ភូមិ​ក្រចាប​៣​ឃំ​ុ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​និង​បានធ្វើ​ការឆែកឆេរ​ផ្ទះ​ជនសង្ស័យ​រកឃើញ​ម្សៅ​ក្រាម​ពណ៌ ស ថ្លា ១​កញ្ចប់​ធំ​និង​សម្ភា​រៈវេច​ខ្ចប់​និង​ប្រើប្រាស់​មួយចំនួនទៀត​។​

​បន្ទាប់មក​សមត្ថកិច្ច បាន​ឈានដល់​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ចំនួន​២​នាក់​ទៀត​១ ឈ្មោះ​សំ ចំណាន ភេទ​ប្រុស​៣០​ឆ្នាំ ជាតិខ្មែរ​មុខរប​កសិករ​ភូមិ​តង​ឡង​ទី​៣​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​២ ឈ្មោះ ពៅ អាយុ​ប្រហែល​២៩​ភេទ​ប្រុស​ជាតិខ្មែរ (​នៅ​ខេត្តក្រចេះ​)​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​ដោយ​ដកហូត​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌ ស​១​គ្រឿង​គ្មាន​ស្លាក​លេខ​។​’
​បច្ចុបន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កំលាំង​ការិយាល័យ​ជំនាញ​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ករណី​គ្រឿងញៀន​