​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​សាច់សត្វ​ព្រៃចម្រុះ​ជាង​១០០​គីឡូក្រាម​

1519
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​បំណែក​សាច់​សត្វព្រៃ​ប្រមាណ​ជាង​១០០​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រកឃើញ​ក្នុង​លំនៅស្ថាន​មួយកន្លែង​ក្នុង​ក្រុង​សែន​មនោ​រម្យ​និង​ឈានទៅដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ផងដែរ ដែលជា​ម្ចាស់ផ្ទះ​។

សកម្មភាព​ខាងលើ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​នេះ​ក្នុង​លំនៅស្ថាន​មួយកន្លែង​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សោម គឹម សាង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ក្រោម​ការសហការ​គ្នា​ពី​អង្គការ​វាយ​អេ​ត ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារ​រង​ខេត្ត​ផងដែរ​។
សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រោយ​រកឃើញ​បំណែក​សត្វ​ទាំងនោះ សមត្ថកិច្ច​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​សោម គឹម សាង ភេទ ស្រី អាយុ​២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មាន​ជ​យ័ ក្រុង សែន​មនោ​រម្យ ខេត្ត មណ្ឌលគិរី​។
សត្វព្រៃ​ដែល​រកឃើញ​រួមមាន \១.​កាំ​ប្រ​ម៉ា ៥១.៥ គីឡូ ២.​ត្រកួត​រស់ ៤.៣០ គីឡូ ៣. កន្ធាយ​រស់ ០៤ គីឡូ​៥.​ក្តាន់​ញ៉ែង​៦.៣០ គីឡូ ៦.​ឆ្មាបា​ងាប់ ៥.៣០​គីឡូ​៧.​ឈ្លូស ៣២ គីឡូ​៨.​សំពោច​ងាប់ ២.៧០ គីឡូ​៩.​ពស់ព្រៃ​ងាប់ ១.៥០​គីឡូ​១០.​ក្រពះ​ប្រ​ម៉ា​០៣​សរុប​ចំនួន​១០​មុខស្មើ​១១២.៦​គីឡូ​និង​ក្រពះ​ប្រ​ម៉ា​ចំនួន​០៣​។​

បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ្នកជួញដូរ​សាច់សត្វ​ព្រៃ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំណែក​សាច់សត្វ​ទាំងនោះ​ត្រូវ​យកទៅ​ដុត​កម្ទេចចោល​ផងដែរ​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាមួយ​សាច់សត្វ​ព្រៃចម្រុះ​ជាង​១០០​គីឡូក្រាម​

#