​សមត្ថកិច្ច​ឃាត់ខ្លួន​ចោរលួច​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​

1104
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្សឹ​ម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​បាន​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ដោយ​ជន​ទាំង​២​បានធ្វើ​សកម្មភាព​លួច​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​មួយគ្រឿង ,​ក្បាល​ចាក់​ឌី​ស​១,​នឹង​អាគុយ​១​គ្រឿង​ដោយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​។​ករណី​អំពើ​លួច​នេះ​បាន​កើតឡើង​នៅ​
​នៅផ្ទះ​ចំការ ចំណុច​ត្រពាំង​ឆ្លើង ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រី​នរគ​បាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​មានឈ្មោះ​៖១ ឈ្មោះ ខឿន រី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​២​ឈ្មោះ ផ្លាង វាន ភេទ​ប្រុស​អាយុ​៣៩ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ជា មួយ​គ្នា ។ បានធ្វើ​សកម្មភាព លួច ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង​, អាគុយ​១,​ក្បាល​ចាក់​ឌី​ស​១​។ របស់​ឈ្មោះ ភាព ភ័ស ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។

​ពេលធ្វើ សកម្មភាព​រួច​ជនសង្ស័យ​ទាំងពីរ នាក់ ខាងលើ​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឃ្សឹ​ម សហការ​ជាមួយ​កម្លាំង​ជំនាញ ព្រហ្មទណ្ឌ​ស្រុក ឃាត់ខ្លួន​បាន​មុខសញ្ញា ឈ្មោះ ខឿន រី ចំណែក​ឈ្មោះ ផ្លាង វាន បាន រត់គេចខ្លួន​បាត់​។

បន្ទាប់មក​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួ​ជនសង្ស័យ ខាងលើ រួមទាំង​វត្ថុតាង​រួមមាន​៖​ម៉ូតូ​១​គ្រឿង​ម៉ាក់​wave ពណ៌​ខ្មៅ​ជា​មធ្យោបាយ​របស់​ឈ្មោះ​វឿន រី ភេទ ប្រុស​អាយុ​២៣​ឆ្នាំ​(​ជនសង្ស័យ​) នឹង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង​, អាគុយ​៤០​អំពែ​ចំនួន​១​នឹង ដាវ​១​ដើម​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ចោរលួច​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​