​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

815
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង ០៥ នាទី ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើប អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដឹកនាំ​ដោយ​លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​ការដ្ឋាន​កប៉ាល់​បូម​ខ្សាច់ (​លើ​ផ្ទៃ​ទឹក​) តាម​បណ្តោយ​ទន្លេមេគង្គ​លើ រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ​ក្រោម ស្ថិតក្នុង​ស្រុក​ល្វាឯម ខេត្តកណ្តាល​។

​បាន​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម​សរុប​ចំនួន ២៨ នាក់ ស្រី ០៣​នាក់ បាន​លួច​ចូលមក​ស្នាក់នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់ កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ជនជាតិ​វៀតណាម​ចំនួន ២៨​នាក់​ស្រី​៣​នាក់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​តាមច្បាប់​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​ណែនាំ និង​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​បន្ត​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ នាយកដ្ឋាន​ក៏បាន​ទទួល​ជនជាតិ ប៊ែ​ល​ហ្សិ​ក​ម្នាក់​ឈ្មោះ TAMI XAVIER ANDER SEAM គ្មាន​លិខិតឆ្លងដែន ពី​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​។ ជនជាតិ ប៊ែ​ល​ហ្សិ​ក រូបនេះ​ជា​ជនដើរ​ឆបោក​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ផ្ទះ ហាង និង​ទីសាធារណៈ ធ្វើអោយប៉ះពាល់​ដល់​សណ្ដា​ប់​ធ្នាប់​សង្គម​៕S/​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​