​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​

797
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដកហូត​បាន​១៧​កញ្ចប់ កាលពី​ថ្ងៃ ថ្ងៃទី​៩ ខែ មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ហើយ​ពេលមកដល់​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ឡាង វិច្ឆិកា ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះជួល ផ្លូវ​៦០​ម៉ែត្រ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ ។​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១៧ កញ្ចប់​ថង់​តូច កាបូបដៃ​ពណ៍​ខ្មៅ ចំនួន​១ និង ទូរស័ព្ទដៃ​ចាស់​ចំនួន​១​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ឡាង វិច្ឆិកា ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕S/​