​សមត្ថកិច្ច​ឃាត់ខ្លួន​ម​គ្គុ​ទេស​ភាសា​ចិន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

834
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ បុរស​ជាម​គ្គុ​ទេស​ទេសចរណ៍​ភាសា​ចិន​ម្នាក់ ត្រូវ​នគរ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ​បាន​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅ​បន្ទប់​ជួល​ក្នុងភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៨ ។​

នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន​ឈ្មោះ តាំង សារី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស​ទេសចរណ៍​(​ភាសា​ចិន​) ។​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​(​ញៀន​ខ្លាំង​)​។

​ចំណែក​វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន​ម៉ូតូ​១​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ម​គ្គុ​ទេស​ភាសា​ចិន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​