​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ

523
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ករណី​កូន​អក​ត្ត​ញ្ញូ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មកពី​វក់ឆ្កួត​នឹង​ថ្នាំញៀន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ហើយ​បញ្ជូនទៅ​ខេត្តៗ​កសាង​សំណុំរឿង​ទៅ​តុលាការ ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ​កែម និល ភេទ ស្រី អាយុ ៥១​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​/ ក្រុង​ប៉ោយប៉ែត ត្រូវជា​ម្តាយ​។​ជនសង្ស័យ មានឈ្មោះ ខាន់ ម៉ាប់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ

​ស្ត្រី​ម្តាយ​មានការ​ភ័យ​ខ្លាំង​ក៏​ទៅ​ដាក់​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​អោយ​បង្ក្រាប​ដូចខាងលើ​។​នៅ​ថ្ងៃទី​១៥​សីហា កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ

#