​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

505
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះសំណាក់​ព្រះ​ច​ន្ទ័​ពេញ​វង្ស ផ្លូវ​១៥៥​ភូមិ​ចុង​ថ្នល់​ខាងលិច​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​ដកហូត​សម្ភារៈ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កូន​ថង់​តូច​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕S/​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​