​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ហឹ​ង្សា​ដោយ​ចេតនា​

529
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​សមត្ថកិច្ច​បានឱ្យដឹង​ថា​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​និង​នគរបាល​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ករណី​ហឹ​ង្សា​ដោយ​ចេតនា​ស្ថិត​ក្នុងស្រុក​២​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​គឺ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា​មាន​ករណី​ហឹ​ង្សា​ដោ​ចេតនា​កើតឡើង​នៅ​ចំណុច​គីឡូ​២៤ ភូមិ​អូរ​ជ្រៃ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ដោយ ជនសង្ស័យ​ចំនួន​៣​នាក់ ព្រួត​គ្នា​កាប់​លើ​ជនរងគ្រោះ​ម្នាក់ឯង​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ​ផាត​វ៉ាន​ថា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ទី​២​ឈ្មោះ​សិ​ដ្ឋ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ទី​៣​ឈ្មោះ​ផានិត​ភេទ​ប្រុស​អាយុ​២១​ឆ្មាំ​។​ជនសង្ស័យ​ទាំងបី​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​វេត​វាសនា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​សោ​ប​គ្រោម​ឃុំ​សោ​ប​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​ឃាត់​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ហឹ​ង្សា​ដោយ​ចេតនា​

​ ​

#