​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ជាមួយ​គ្រឿងញៀន​១០​កញ្ចប់

788
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់​ពីបទ​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន ។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ធ្វើឡើង​នៅក្នុង​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវធ្វើ​ការឃាត់ខ្លួន​នេះ​មានឈ្មោះ​បាត់​ផាន់​ណា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​ឈ្មោះ​សុខ​សិលា​ហៅ​ឃាង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​ឈ្មោះ​គឹម​សៀក​ភេទ​ប្រុស​អ​យុ​២៣​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ខ្មែរ​ឃុំ​រលាប្អៀរ​ស្រុក​រលាប្អៀរ​។​ឈ្មោះ ឆាន ចាន់​ធិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។​ឈ្មោះ លី សុ​គី​ភ្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ៦-​ឈ្មោះ​ឯល ស៊ីណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន ថ្នាំញៀន​ចំនួន ១០​កញ្ចប់​តូច​, ដាវ​ចំនួន​១​ដើម​, ទូរស័ព្ទដៃ ៣​គ្រឿង , ម៉ូតូ​១ គ្រឿង និង សម្ភា​រះ​វេច​ខ្ចប់​មួយចំនួនទៀត​។​ជ​នង​សង្ស័យ​ទាំង​៦​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ជាមួយ​គ្រឿងញៀន​១០​កញ្ចប់

#