​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​នៅ​ស្រុក​ស្នួល​

206

(​ក្រចេះ​)៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​បណ្តាលឱ្យ​រងរបួស​ប្រដាប់ភេទ​ធ្ងន់ធ្ងរ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ដំណាក់​ស្តេច ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល​កាលពី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ឈួន កែវ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ថ​.​ស​.​ដ​.​អាយុ ១០​ឆ្នាំ​(​អនីតិជន​) ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​រងរបួស​ធ្ងន់ ។

​បច្ចុប្បន្ន​ក្មេងរងគ្រោះ​ខាងលើ ត្រូវបាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ធ្វើការ​បញ្ជូន​បន្តទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​។​ករណី​ខាងលើនេះ​សមត្ថកិច្ច​ទើប​ទទួលបាន​បណ្តឹង​រាយការណ៍​នៅវេលា​ម៉ោង​១៧:១៥​នាទី​ល្ងាច ។ ដោយឡែក​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​ដោយ​៖​សេង​ឃួន​