​សមត្ថកិច្ច​ឃាត់ខ្លួន​អតីតមន្ត្រី​អាវុធហត្ថ​ម្នាក់​លួច​ដឹក​សាច់មាន់​ខូចគុណភាព​

818
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ប្រថុយ​លួច​ដឹក​សាច់មាន់​ខូចគុណភាព ,​ខុស​ម៉ូយ​ត្រូវ​សមត្ថកិច្ច​ចំរុះ​បង្ក្រាប ហើយ​អប់រំ​។ ការបង្ក្រាប​បានធ្វើ​នៅ ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះមួយ​កន្លែង ម្តុំ​អង់​តែ​ន​០១៦ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រី​កាំកុងត្រូល​បានឱ្យដឹងថា​អ្នក​ដឹក​សាច់មាន់​ខូចគុណភាព​នោះ​ឈ្មោះ ឌិន ចាន់ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជា​អតីតមន្ត្រី​ប៉េអឹម​ស្រុក​មង្គល​បូរី ដែល​ចូលនិវត្តន៍ ។​សព្វថ្ងៃ​មានមុខរ​បរជា​អ្នកបើករថយន្ត​សាំង​យ៉ុង​រត់​ឈ្នួល​និង​ដឹកទំនិញ​ពី​ប៉ោយប៉ែត ទៅ​បាត់ដំបង​។​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ពេលដែល​ចាប់​រថយន្ត​នោះ​សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​រកឃើញថា អាជីវករ​ឈ្មោះ​ឌិន ចាន់ណា​បាន​នាំចូល​ទំនិញ​សាច់មាន់​ខូចគុណភាព​ពី​ប្រទេស​ថៃ និង​បាន​ដឹកជញ្ជូន​ទៅ​លក់​បន្ត​តាម​ខេត្ត​ផ្សេងៗ​។​លោក​បាន​តាម​ឃាត់ខ្លួន​រថយន្ត​និង​ជនសង្ស័យ​នៅ​ចំណុច​ផ្ទះមួយ​កន្លែង ម្តុំ​អង់​តែ​ន​០១៦ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ពេលដែល​កម្មករ​កំពុង​ផ្ទេរ​ទំនិញ​ពី​រទេះ​ដាក់​រថយន្ត​ក្នុង​ការឃាត់​រថយន្ត​សមត្ថកិច្ច​បាន​ដកហូត សាច់មាន់ ជង្គង់ គ្រឿងក្នុង​ចម្រុះ​សរុប​ចំនួន​៣៦០​គីឡូក្រាម​។ បន្ទាប់ពី​រកឃើញថា ចំណីអាហារ ទំនិញ​ទាំងនោះ​ពុំមាន​ការ​វេច​ខ្ចប់ និង​ការ​រក្សាទុក​គ្មាន​ស្តង់ដារ និង​ជា​សាច់​ខូចគុណភាព មាន​ផ្ទុក​សារ​ធាតុគីមី​រក្សាទុក​ឲ្យ​បានយូរ មិន​ឲ្យ​ឆាប់​ស្អុយរលួយ ហើយ​សារធាតុ​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​។​

លោក ឌិន ចាន់ណា ដែលជា​ម្ចាស់​រថយន្ត​សារភាពថា ក្រោយពី​ខ្លួន​ចូលនិវត្តន៍​ពី​អាវុធហត្ថ គ្មាន​ការងារ​ធ្វើ គ្មាន​របរ​និង​លំបាក​ជីវភាព ។​លោក​ក៏បាន​ទៅ​បង់​រំលស់​រថយន្ត​យកមក​ស៊ីឈ្នួល​ដឹកទំនិញ ដឹក​បន្លែ ផ្លែឈើ​ឲ្យ​ម៉ូយ​ពី​ជាយដែន​ប៉ោយប៉ែត ទៅ​បាត់ដំបង​។​

​មូលហេតុ​នាំឱ្យ​មានការ​បង្ក្រាប​នេះ ដោយសារ​បុរស​នេះ​រកស៊ី​ដឹក​ផលិតផល​បក្សី​ដែរ តែ​ខុស​ម៉ូយ​របស់​សមត្ថកិច្ច ទើបបានជា​ត្រូវ​បង្ក្រាប ។​តែ​ករណីនេះ នៅ​ថ្ងៃទី​១៦​តុលា សមត្ថកិច្ច​អាច​ពិនិត្យ ពិចារណា​ឱ្យ​បុរស​នេះ​ធ្វើ​កិច្ចសន្យា ជា​ថ្នូរ​នឹងមិន​បញ្ជូនទៅ​ឃុំឃាំង​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​អតីតមន្ត្រី​អាវុធហត្ថ​ម្នាក់​លួច​ដឹក​សាច់មាន់​ខូចគុណភាព​