​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ស្រវឹងស្រា​វាយ​ប្រពន្ធ​បង្ក​របួស​សា្ន​ម

639
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បុរស​ម្នា​ក់បាន​ផឹកស្រា​ស្រវឹង​បាន​វាយ​ប្រពន្ធ​បង្ក​របួសស្នាម​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រះវិហារ​ភ្លាមៗ​។​ករណី​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​ស្ថិតនៅ​ចំណុច​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទ្រី ងៀង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ រីឯ​ជនដៃដល់​ជា​ប្តី ឈ្មោះ យ៉ាន ផៃ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។​
​មន្ត្រី​មូលដ្ឋាន​បានបញ្ជាក់​ទៀតថា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពី​ហិង្សា​នេះ​កើតឡើង​នេះ​ក៏​ព្រោះ​បុរស​ដែលជា​ប្តី​ស្រវឹងស្រា​ជា​រៀងរាល់ថ្ងៃ​។​នេះ​មិនមែនជា​លើក​ទី​១​សម្រាប់​គ្រួសារ​ខាងលើនេះ​នោះទេ គឺ​អំពើហិង្សា​បានកើត​ឡើងជា​ញឹកញាប់ ។​

​ក្រោយ​កើតហេតុ​មន្ត្រី​មូលដ្ឋាន​និង​ញាតិមិត្ត​ជិតខាង​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​រីឯ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ​និង​ចាត់​ការបន្ត​តាមច្បាប់​៕S/​

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ស្រវឹងស្រា​វាយ​ប្រពន្ធ​បង្ក​របួស​សា្ន​ម​