​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​ក្នុងពេល​តែមួយ​នៅ​ខណ្ឌ​សែន​សុខ

427
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​ផ្សេងគ្នា ។​ដោយ​មួយក្រុម​បាន​ឃាត់​បន្ទាន់​ពីបទ​លួច​ម៉ូតូ​មួយគ្រឿង និង​មួយក្រុម​ទៀត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​មួយ​កំ​ផ្លេ​។​
​ហេតុ​ការ​នេះ​កើតឡើង​ត្រង់ចំណុច​ខាងកើត​ស្ថានីយប្រេងឥន្ធនៈ LHR​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវដី​ថ្មី ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពីរ​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រុម​ជនសង្ស័យ​ដែល​បានធ្វើការ​ឃាត់ខ្លួន​បន្ទា​ប់​ពី​ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ ក​ម៉ូតូ​មួយ​ខាងលើ​។ ទី​១​មានឈ្មោះ ភ័ក្ត្រ​តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ទី​២​មានឈ្មោះ លី ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទាប់​ជួល ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។

​ចំណែកឯ​ក្រុម​ជនសង្ស័យ​មួយក្រុម​ទៀត​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ ទី​១​មានឈ្មោះ តុលារ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និង​កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ទី​២​មានឈ្មោះ ពេជ្រ សុខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ ស្នាក់​នៅក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​ក្រុម​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាកសួរ​នាំ​នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​បន្តទៀត​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ក្រុម​ក្នុងពេល​តែមួយ​នៅ​ខណ្ឌ​សែន​សុខ