​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នឹង​គ្រឿងញៀន​៣៤​កញ្ចប់​នៅ​ក្រុង​ក្រចេះ​

410
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ចំនួន​៣៤​កញ្ចប់​ហើយ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតក្នុង​ភូមិ​កា​ប៉ូ​សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក នេ​ត លីន អធិការ​ក្រុង​ក្រចេះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក លន់ សុផាត ស្នងការ​នគរបាល​បាល​ខេត្ត​គណៈបញ្ជាការ​ឯកភាព​ក្រុង​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​ដឹកនាំ​ដោយ​លោ​កទុត​វី​នី​ត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាមួយ​គ្រឿងញៀន​ចំនួន​៣៤​កញ្ចប់​។

​លោក​បាន​បន្តថា​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ លន់ ឡៃ ភេទ​ស្រី អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​កា​ប៉ូ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​ដកហូត​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៣៤​កញ្ចប់​(​ធំ​០២,​តូច​៣២),​។​ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​០៤,​ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​,​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់​និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នឹង​គ្រឿងញៀន​៣៤​កញ្ចប់​នៅ​ក្រុង​ក្រចេះ​


​ ​ ​