​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

132

(​កំពង់ចាម​)៖ កម្លាំង​នគរបាល​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឯម​កុសល​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ឡឥដ្ឋ ភូមិ​ពោធិ៍ ឃុំ​សា្វ​យ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ដោយ​ប្រើ​វិធានការ​ញុះញង់​។​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បន្តថា​ជន​សង្ស័យ​ទី​១៖ ឈ្មោះ ចាន់ ជី​វ័​ន្ដ អាយុ​២៦​ឆ្នាំ​, ទី​២៖ ឈ្មោះ គឹម ប៊ុន អាន ហៅ​ម៉ៅ អាយុ​៣៨​ឆ្នាំ និង​ទី​៣៖ ឈ្មោះ រ៉េ​ន រ៉ា​ន់ អាយុ​២២​ឆ្នាំ ក្នុងនោះ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​០៥​កញ្ចប់​ទូរ​សព្ទ័​ដៃ​មួយគ្រឿង​និង​ប្រាក់​ញុះញង់​ចំនួន​៣០.០០០​រៀល​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាមច្បាប់​៕S/​ដោយ​៖​សហការី​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​(រូប៖សហការី)