​សមត្ថកិច្ច​ឃាត់ខ្លួន​កូន​ដែល​ដុត​ផ្ទះ​ឪពុកម្តាយ​ខ្លួនឯង​ដោយសារ​បែក​ថ្នាំ​

539

(​បាត់ដំបង​)៖​ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ត្រូវ​យុវជន​បែក​ថ្នាំ​ម្នាក់​យក​ភ្លើង​ដុត​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ប្រមាណ​៩០​ភាគរយ​និង​ឆេះ​អស់​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​កន្ទួត​ឃុំ​សំឡូត​ស្រុក​សំឡូត​កាលពី​
​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧​។ ​

​លោក​កោ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បាន​ឳ្យ​ដឹងថា​យុវជន​បែក​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង​មានឈ្មោះ យ៉ាន​.​សុផល​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​កន្ទួត​ឃុំ​សំឡូត​ស្រុក​សំឡូត​បាន​បែក​ថ្នាំ​ដុត​ផ្ទះ​របស់ខ្លួន​ឈ្មោះ​យ៉ាន​.​ភឿន​អាយុ​៥៩​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​កេ​ត ម៉ៅ​អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

ចំពោះ​ការខូចខាត​គឺ​ឆេះ​ផ្ទះ​​ប្រមាណ​៩០​ភាគរយ​និង​ឆេះ​អស់​លុយ​៥០​ម៉ឺន​រៀល​ព្រមទាំង​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់​។​ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបង្ក​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/​ដោយៈ​គ្រញូង​

​សមត្ថកិច្ច​ឃាត់ខ្លួន​កូន​ដែល​ដុត​ផ្ទះ​ឪពុកម្តាយ​ខ្លួនឯង​ដោយសារ​បែក​ថ្នាំ​