​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ទំនើង​២​ក្រុម​ចំនួន​៦​នាក់​ប្រយុទ្ធ​គ្នា​ក្នុង​ក្រុង​ក្រចេះ

298
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​ក្មេង​ទំនើង​ចំនួន​២​ក្រុម វាយតប់​គ្នា​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង​គុន ត្រូវ​នគរបាល​ក្រុង​ក្រចេះ​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់​និង​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់​នគរបាល​កំ​ពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​ទឹកស្អាត​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក នេ​ត​លីន​អធិការ​ក្រុង​ក្រចេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៩​នេះ​ថា ករណី​ហឹ​ង្សា​ដោយ​ចេតនា​នេះ​បង្កឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​២​ក្រុម​។​ក្រុមទី​១​មាន​គ្នា​ចំនួន​៤​នាក់​ទី​១​ឈ្មោះ​វិ​ន​យ៉ាំង​តាំ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​វៀតណាម​។​ទី​២​ឈ្មោះ ផន ផាន់​យុ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ទី​៣​ឈ្មោះ សុខ​បញ្ញា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​ទី​៤​ឈ្មោះ កែម ម៉ា​នី​ត (​រត់គេចខ្លួន​បាត់​)​។​

​ក្រុមទី​២​មាន​គ្នា​ចំនួន​៣​នាក់​ទី​១​ឈ្មោះ​ម៉ៅ ប៉េង​លាង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​ទី​២​ឈ្មោះ ឆេ​ត ស៊ី​ឡាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៣​ឈ្មោះ ម៉ន បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំងបី រស់នៅ​ភូមិ​បឹង​រុន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

បច្ចុប្បន្ន​ក្មេង​ទំនើង​ខាងលើ និង​វត្ថុតាង កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/