​សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នស​ង្យ័​យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

207
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​គ​របាល​ក្រុង​បាត់ដំបង​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាង​១០​ថង់​។​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​សាលា​បាឡាត់​សង្កាត៎​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់នេះ​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

​លោក​វរសេនីយ៍ឯក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​សុវណ្ណ​កុម្ភៈ​ហៅ​ខុង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១៤​ថង់​ទម្ងន់​១០,២៤​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​មួយចំនួន​៕S/