​សមត្ថកិច្ច​ឃាត់ខ្លួន​បុគ្គ​លិ​ក​ឥណទាន​ម្នាក់​ករណី​រំលោភ​លើ​ទំនុកចិត្ត​

574
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​សមត្ថ​កិ​ច​បាន​ឃាត់ខ្លួន​បុគ្គលិក​ឥ​ទាន​ម្នាក់​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​ដែល​ប្តឹង​ចោទប្រកាន់​ពី​តំណាង​ធនាគារ​ស្ថាបនា​សាខា​ស្រុក​ត្រពាំង​ប្រាសាទ​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។​

​កម្លាំង​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យដឹងថា សង្ស័យ ឈ្មោះ អ៊ូ ចំរើន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​ឥណទាន​(​ធនាគារ​ស្ថាបនា​)​ស្នាក់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ករណី​ឃាត់ខ្លួន​មន្ត្រី​រូបនេះ​តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រំលោភ​លើ​ទំនុកចិត្ត​ដែល​ប្តឹង​ចោទប្រកាន់​ពី​តំណាង​ធនាគារ​ស្ថាបនា​សាខា​ស្រុក​ត្រពាំង​ប្រាសាទ​។

​ក្រោយ​សួរនាំ​ជននេះ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​យកលុយ​ដែល​អតិថិជន​បង់​ឱ្យ​ធនាគារ​តាមរយ​:​ខ្លួន​ដែលជា​បុគ្គលិក​ទទួល​ផ្នែក​ឥណទាន​ចំនួន​១២.៣៥០.០០០​រៀល​ដោយបាន​ទទួលយក​ពី​អតិថិជន​ចំនួន​៧​នាក់​។​បច្ចុប្បន្ន​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/