​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​

310
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ដកហូត​វត្ថុតាង​ចំនួន​២​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅត្រង់​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​កាលពី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​បញ្ជាក់ថា ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថាច គឹម​ស៊ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ហើយ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ ដែល​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ប៉ុណ្ណោះ តែ​នឹង​តាមរក​បក្ខ​ពួកវា​បន្ត​ទៀត​៕S/​