​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​​១០​កញ្ចប់​

471
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ដងទង់​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​វត្ថុតាង​ជាក់ស្តែង​មួយចំនួន​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​។​ករណីនេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្តកំពត​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​១.​ឈ្មោះ​សេក​វ៉ាន់​ឆៃ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​តា​កែន ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​,​។​២. ឈ្មោះ​ងឹ​ម ដា​រ៉ា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​

ជា​លទ្ធផល​ក្រោយ​ឆែកឆេរ​លើ​យុវជន​ពីរ​នាក់​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​ពីរ​កញ្ចប់​ធំ​និង​ប្រាំពីរ​កញ្ចប់​តូច​ទើប​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

#