ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​នារី​២​នាក់​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​។​ឃាត់ខ្លួន​នៅផ្ទះ​លេខ​៣៦​ក្រុម​១៤​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩ ។

​ជនសង្ស័យ​ទី​១-​ឈ្មោះ ហ៊ុមពៅអាយុ​២៥​ឆ្នាំនិង​ជនសង្ស័យ​ទី​២-​ហ៊ឹមជូរអាយុ​៣១​ឆ្នា​វត្ថុតាង​ដកហូត​៖​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២២​កញ្ចប់​(​ធំ​៦​កញ្ចប់​),​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង​,​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​និង​ឧបករណ៍​សម្រាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕S/​