​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​សម្លាប់​ប្រពន្ធ​នៅ​ស្រុក​ឆ្លូង​

428
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ឆ្លូង​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​តំបែរ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​ប្រពន្ធ​ដោយសារ​ឈ្លោះប្រកែក​គ្នា​រឿង​ចៅ​ដើរលេង​នៅ​ចំណុច​ដ​ង្ហឹ​ត​ភូមិ​ប្រឡាយ​ត្រៀក​ឃុំ​ដំរី​ផុង​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​
​លោក​ឆុង​តូ​រ៉ា​ន់​អធិការ​នរគ​បាល​ស្រុក​ឆ្លូង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ថា​ជនសង្ស័យ​ឈ្មោះ​សួន​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​។​សព​ឈ្មោះ​យ៉ុ​ក​ម៉ូ​ច​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​(​ត្រូវជា​ភរិយា​ជនល្មើស​)​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ចំណុច​ដ​ង្ហឹ​ត​ភូមិ​ប្រឡាយ​ត្រៀក​ឃុំ​ដំរី​ផុង​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ជាមួយគ្នា​។​

​សូមបញ្ជាក់​ជនសង្ស័យ​ឈ្មោះ​សួន​ពិសិដ្ឋ​ភេទ​មាន​ស្រុកកំណើត​ភូមិ​សេរី​សុខា​ឃុំ​ក្រែក​ស្រុក​ពញាក្រែក​ខេត្តកំពង់ចាម​។​មូលហេតុ​ដោយសារ​ប្រកែក​គ្នា​រឿង​ចៅ​ដើរលេង​ពេលនោះ​ប្តី​ក៏​ទាញ​ដែក​ជើង​ជ្រូក​សម្រាប់​ដក​ដែកគោល​ប្រវែង​ប្រហែល​៧​តឹក​វាយ​ទៅលើ​ប្រពន្ធ​ត្រូវ​ចំក​ញ្ជឹ​កករ​ផ្នែក​ខាងស្តាំ​បណ្តាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​។

​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​បន្ទាប់មក​អ្នកជិតខាង​មិនឮ​សំឡេង​ជនរងគ្រោះ​ឡើងទៅ​មើល​ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើផ្ទះ​តែម្តង​។

​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បាន​តាមរក​ជនសង្ស័យ​រហូតដល់​ស្រុក​តំបែរ​និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​តំបែរ​ទើប​ចាប់​ជនសង្ស័យ​នេះ​បាន​៕S/


#