​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៨​ថង់​

427
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៩​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៨​ថង់​ទម្ងន់​១,៤៨​ក្រាម​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​បន្ទាប់ពី​នគរបាល​រដ្ឋ​បាភ្នំ​ព្រឹក​ឃាត់ខ្លួន​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​អូរ​ថ្មី​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានបញ្ជាក់​ថា​ជន​ដ​ង្ស័​យ​មានឈ្មោះ​សែម​សុខុន​ហៅ​ស្នា​ភេទ​ប្រុស​អាយុ​១៩​ឆ្មាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​(​ម៉ា​ទឹកកក​ICE)​ចំនួន​៨​ថ​ង៉​ទម្ងន់​១,៤៨​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​និង​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​
​លោកនាយ​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់ថា​យុវជន​សង្ស័យ​និង​វ​ត្ងុ​តាង​ត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕S/