​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​យក​កាំបិត​ចាក់​ប្រព​ន្ឋ​ឱ្យ​រងរបួស​ធ្ងន់​

252
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​យក​កាំបិត​ចិតបន្លែ​ចាក់​ប្រព​ន្ឋ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​នៅ​ចំណុច​ភូមិ​ត្រពាំង​ប្រិ​យ៍​ឃុំ​ក្រាំ​ដី​វ៉ា​យ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​បុរស​ឈ្មោះ​ស៊ី​សៅ​អាយុ​៥៥​ឆ្នាំមាន​មុខរប​ធ្វើស្រែ​ជា​មនុស្ស​ញៀន​ស្រា​រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍​ឃុំ​ក្រាំ​ដី​វ៉ា​យ​ស្រុក​ភ្នំស្រួច​។​មកពី​ផឹកស្រា​វិញ​បាន​រករឿង​ប្រព​ន្ឋ​រហូត​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​យក​កាំបិត​ចិតបន្លែ​ចាក់​ប្រព​ន្ឋ​៤​កាំបិត​ចំ​៤​កន្លែង​មានឈ្មោះ ជូ សៀង អាយុ​៥០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តថា​ជន​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ចាក់​៤​កាំបិត​ចំ​ដៃ​ខាងឆ្វេង​១​កាំបិត​និង​ស្មា​ឆ្វេង​១​កាំបិត​ពោះ​ខាងឆ្វេង​១​និង​ភ្លៅ​ខាងស្ដាំ​១​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​ទៅតាម​នីតិវិធី ៕S/