​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

82
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ស្រាវជ្រាវ​រហូតដល់​ការចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ហាង​កាហ្វេ​យ៉ី​ហោ​(​ឌី​ជេ​កណ្ដុរ​)​។​ការឃាត់ខ្លួន​ស្ថិតក្នុង​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​ថ្នាំ​ម៉ា​ទឹកកក​៩​កញ្ចប់​ទូរស័ព្ទ​១​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​តាម​នីតិវិធី ៕S/​

#