​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​មា្ន​ក់​ពីបទ​លួច​ទូរស័ព្ទ​និង​ធុងបាស់​

202
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​ពីបទ​លួច​ទូរស័ព្ទ​និង​ធុងបាស់​នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ឈុំ​សត្យា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​បាន​លួច​លួច​ទូរស័ព្ទ​និង​ធុងបាស់​នៅ​ចំណុច​ផ្ទះមួយ​កន្លែង​ក្នុង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​៕S/