​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​៥​នាក់​ពេល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​

291
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​៖​យុវជន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈ​នាំគ្នា​សម្ងំ​ពួន​ប្រើប្រាស់​គ្រឿងញៀន​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ជន​ឃាត់ខ្លួន​ឈ្មោះ​ឈ្មោះ​មុំ​ចាន់​មករា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ដូង​ឃុំ​ដូង​ស្រុក​រមាសហែក​។​ឈ្មោះ​រិ​ន​រតនៈ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ច​ន្ត្រី​ឃុំ​ច​ន្ត្រី​ស្រុក​រមាសហែក​។​ឈ្មោះ​សែ​សម្បត្តិ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ក្រូច​ឃុំ​ជ្រុង​ពពេល​ស្រុក​រំដួល​។​

​ប្រភព​បាន​បន្តទៀតថា​៖​លុះដល់​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ចាបបាន​ចំនួន​២​នាក់​ទៀត​មក​សាកសួរ​ឈ្មោះ​ប៉ែន​ស៊ីណា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ក្រូច​ឃុំ​ជ្រុង​ពពេល​។​ឈ្មោះ​ទឹម​រិទ្ធី​ហៅ​បុណ្យ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ព្រះអង្គ​កែវ​ឃុំ​ជ្រុង​ពពេល​ស្រុក​រំដួល​។​

​ក្នុងការ​ឃាត់ខ្លួន​សម​ត្ថ​កិច្ច​ដកហូត​បានរួម​មាន​៖​ម៉ូតូ​២​គ្រឿង​ម៉ាក់​dream​សេរី​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ស្លាក​លេខ​ស្វាយរៀង​1M36252.​ម៉ាក់​Nex​ពណ៌​ស​ពាក់​ស្លាក​លេខ​ស្វាយរៀង​1K7048​។​ទួ​រ​ស័​ព្វ​៤​គ្រឿង​.​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​សារធាតុ​ញៀន​។​បច្ចុប្បន្ន​.​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​បង្ករ​សំណុំរឿង​តាម​នីតិវិធី​៕S/