​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប៉ង​ចាប់​បងថ្លៃ​ស្រី​រំលោភ​សេព​ស​ន្ទ​វៈ​

243
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​ទទួល​ពាក្យ​ប្តឹង​ពី​ស្ត្រី​រងគ្រោះ​នៅក្នុង​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ករណី​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​សង្ស័យថា​បាន​រំលោភ​សេ​ពស​ន្ទ​វៈ​បងថ្លៃ​ស្ត្រី​នោះ​មានឈ្មោះ​សាន​បូ​រឿន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​មក​សាកសួរ​តាម​បណ្ដឹង​របស់​ឈ្មោះ​ញ​.​រ​.​ដ​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​បើតាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​និយាយថា​ថា​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​ឈ្មោះ​សាន​បូ​រឿន​(​ត្រូវជា​ប្អូនថ្លៃ​)​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​សេព​ស​ន្ទ​វៈ​មកលើ​ខ្លួន​ដែល​ត្រូវជា​បងថ្លៃ​។​តែ​មិនបាន​សម្រេច​នៅ​ចំណុច​បន្ទប់ទឹក​ក្នុងផ្ទះ ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ ដោយ​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ ញិ​ល​រដ្ឋ​ធី​បានមក​ទាន់​។​ករណី​ខាង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​កសាង​សុំ​រឿង​តាម​នីតិវិធី ៕S/​