​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​ថ្នាំញៀន​១៣​កញ្ចប់​

95
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ​ទី​១​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​ជាសរ​ធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​។ កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទូល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទូល​សង្កែ​ទី​១​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ចែកចាយ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប់បាន​ជនសង្ស័យ​៣​នាក់​ទី​១​មានឈ្មោះ​យិន​រស្មី​អាយុ​២១​ឆ្នាំ​ភេទ​ប្រុស​។​ទី​២​ឈ្មោះ​រ៉ុ​ន​វ៉ុ​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​ទី​៣​ឈ្មោះ​ស៊ិន​ភ័ក្ត្រ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​ជាសរ​ធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​នឹង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​វត្ថុតាង​សមត្ថកិច្ច​ប៉ុស្ដិ៍​ទូល​សង្កែ​១​កំពុង​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌ​ឬ​ស្សី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕S/​