​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​គ្រឿងញៀន​

277
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​គ្រឿងញៀន​ប្រាំមួយ​កញ្ចប់​ធំ​តូច​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​ក្នុង​ទឹកដី​ភូមិ​កំពង់ត្រាច​ទី​១​ឃុំ​កំពង់ត្រាច​ខាងកើត​ស្រុក​កំពង់ត្រាច​កាលពី​យប់​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩​។​

មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ក្នុងករណីនេះ​ឈ្មោះ​យិន​សារិទ្ធ​អាយុ​៣៧​ឆ្នាំ​រស់នៅ​ខេត្តកំពង់ស្ពឺ​។​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ស្តីអំពី​ការប្រទះឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ចុះ​ដល់​គោលដៅ​តែម្តង​។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ដោយ​ការឆែកឆេរ​លើ​មុខសញ្ញា​ក្រោយ​ឃាត់ខ្លួន​ភ្លាមៗ​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ប្រាំ​កញ្ចប់​ធំ​និង​មួយកញ្ចប់​តូច​ទើប​សម្រេច​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/​