​សមត្ថកិច្ច​ឃាត់​ខ្លួ​ជនសង្ស័យ​ចំនួន​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​ក្រចេះ​

849
ចែករម្លែក

(​ក្រចេះ​)៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​ក្រចេះ​ក្រោម​ការដឹកនាំ​ដោយ​លោ​កទុត​វី​នី​ត​ព្រះរាជអាជ្ញារង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​ជន​ពាក់​ពន្ធ​បាន​ចំនួន​៧​នាក់​។​នៅ​ចំណុច​ភោជនីយដ្ឋាន​ដូ​ដូ​ស្ថិត​ក្នុងភូមិ​ក្រចេះ​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​នៅវេលា​ម៉ោង​១២:១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៧​កញ្ចប់​ថង់​រំលែក​គ្រឿងញៀន​មួយចំនួន​, ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន ៣ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ។​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កំពុង​ឃាត់ខ្លួន និង​រក្សាទុក​នៅ​កា​រិ​-​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​ឃាត់​ខ្លួ​ជនសង្ស័យ​ចំនួន​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​