​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ជាមួយ​គ្រឿងញៀន​និង​លុយ​ដុល្លារ​សែន​មួយចំនួន​

300

(​កណ្តាល​)៖​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដកហូត​គ្រឿងញៀន​និង​លុយ​ដុល្លារ​សែន​មួយចំនួន​។​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ធ្វើឡើង​នៅ ចំណុច​ផ្លូវលំ​ក្នុងភូមិ​ទួល​ត្នោត​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង ២០ និង ៣០​នាទី យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង ៣​នាក់ មាន ១-​ឈ្មោះ សោម សុខ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ។​២-​ឈ្មោះ ធឿន ផានី ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង ៣-​ឈ្មោះ សយ សាមី​ឌី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​។

វត្ថុតាង​ចាប់យក រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ១​កញ្ចប់​តូច​-​ទូរស័ព្ទដៃ ចំនួន ២​គ្រឿង ម៉ាក​ហៃ​យ៉ា ពណ៌​ស​មួយគ្រឿង ម៉ាក Howie ពណ៌​ស មួយគ្រឿង លុយ​ដុល្លារ​សែនក្រ​ដាស់ ១០០ ចំនួន ៤.៧០០​ដុល្លារ ស្មើ ៤៧​សន្លឹក និង​កាបូបស្ពាយ​ដាក់​លុយ​ដុល្លារ​សែន​ចំនួន​១​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ជាមួយ​គ្រឿងញៀន​និង​លុយ​ដុល្លារ​សែន​មួយចំនួន​(រូប៖វ៉េបសាយ)