​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

824
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កម្លាំង​ន​នគរបាល​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ចំណុច​រង្វង់​មូល​ទីរួមស្រុក​អន្លង់វែង​ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន​ឃុំ​-​ស្រុក​អន្លង់វែង​កាលពី​រសៀល​ថ្ងៃទី​២១​ខែ​ក​ញ្ញ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ ១-​ឈ្មោះ ហេង រ៉ា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង​។​-​ឈ្មោះ​ហាន់​លី​ពៅ​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជញ្ជៀន​ឃុំ​-​ស្រុក​អន្លង់វែង​។ -​ឈ្មោះ​ឈី​វ​ឆា​នុ​ន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រ​ភ​ទ​មេ​តាំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក​( wy )​ចំនួន​១០ គ្រាប់​ថ្នាំញៀន​ប្រ​ភ​ទ​មេ​តាំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា​ហៅ​ម៉ា​ទឹក​ក​ICE​ចំនួន​២​កញ្ចប់​តូច​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​អាល់​ហ្វា​សេរី​២០១៤​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​និង​សម្ភារៈ​កែឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​

​បច្ចុប្បន្ន​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

#