​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​

470
ចែករម្លែក
  • 10
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា​នៅក្នុង​រយៈពេល​២​ថ្ងៃ​ពាក់​ព​ន្ធ័​នឹង​ករណី​គ្រឿងញៀន ។​

​លោក​តេង​ស៊ី​ណូ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​នេះ​ថា​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឃាត់​ជនសង្ស័យ​ទី​១​ឃាត់ខ្លួន​ក្នុងករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦ ខែតុលា​។​

នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ ឈ្មោះ អៀម ពុទ្ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១ កញ្ចប់​ថង់​តូច​។​

ចំណែក​ជនសង្ស័យ​ទី​២​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឈ្មោះ អិ​ល បូរី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខណៈដែល​ជនសង្ស័យ កំពុង​ឈរ​លក់​គ្រឿងញៀន (​នៅ​ចំណុច​ខាងលើ​) ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​១ កញ្ចប់​ថង់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕S/​