​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​

442
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​៤​កញ្ចប់​ទម្ងន់​២,៣០​ក្រាម​និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​លុយ​ថៃ​២០០​បាត​លុយ​ខ្មែរ​២០.០០០​រៀល​។​ករណីនេះ​បានធ្វើ​ឡើង​នៅក្នុង​ភូមិ​រលំ​ថ្ម​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ទី​២៣​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​អនុសេនីយ៍ឯក​ជុន​ប៉ូ​រ៉ា​មេបញ្ជាការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ថា​ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ចំប៉ា​ឃឿ​ត​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​និង​ទី​២​ឈ្មោះ​ហេន​ផន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​ជនសង្ស័យ​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​ព្រម​ជាមួយនិង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​បញ្ជូនបន្ត​ទៅកាន់​ទីប​ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​