​សមត្ថកិច្ច​ឃាត់​ជន​ទំនើង​៣​នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា​កាត់​ក្បួន​ស​ម្តេ​តេ​ជោ​ហ៊ុនសែន​

856

​ដោយៈ​គូលែន​/​សៀមរាបៈ​យុវជន​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំងចម្រុះ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​ហើយ​ឆ្លងកាត់​បា​រ៉ា​ស់​ការពារ​ក្បួនរ​ថយ​ន្ស​ម្តេច​តេ​ជោ ហ៊ុនសែន​។​ការឃាត់ខ្លួន​ជន​ទាង​៣​នាក់​នេះ​ធ្វើឡើង​ស្ថិតនៅ​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ធី​អង្គ​រលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០១៨​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​មិនកើត​ហេតុ​មាន​យុវជន​បីនាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម​សង់​១២៥​សេរី​ឆ្នាំ​២០១០​ពាក់​ស្លាក​ផ្លាកលេខ សៀមរាប​១k ១១៧៩​ពណ៌​ខ្មៅ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាង​លិចទៅ​កើត​។​ខណៈនោះ​ពួកគេ​បាន​ជិះ​ម៉ូតូ​កាត់​ក្បួន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​សម្រួល​ចរាចរ​ជូន​ក្បួន​រថយន្ត​សម្តេច​តេ​ជោ​ដែល​ចេញពី​សណ្ឋាគារ​ស៊ី​ធី​អង្គរ បត់​ចូល​សណ្ឋាគារ​ឡូ​ទុ​ស​ប្លង់ ។​

​មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បន្តថា​ក្មេង​ទំនើង​ទាំងបី​នាក់​៣ នាក់​ទី​១​មានឈ្មោះ ឡុង ឡែ​ម ភេទ ប្រុស អាយុ​២៤​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​)​។​២ ឈ្មោះ ដាង ដេ​ត ភេទ ប្រុស អាយុ ១៩​ឆ្នាំ​និង​ទី​៣​ឈ្មោះ ព្រេ​ម ពេ​ត ភេទ ប្រុស អាយុ ១៩​ឆ្នាំ​។​ពួកគេ​ទាំង​៣​នាក់​មាន​​ទីលំនៅ ភូមិ​អង់​ដង្គន់ ឃុំ ដូន​កែវ ស្រុក​ពួក​។​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​៣​នាក់​និង​ម៉ូតូ​១​គ្រឿង​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ប៉ុស្តិ៍នគរបាល សង្កាត់​គោកចក​​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត​៕S/

​សមត្ថកិច្ច​ឃាត់​ជន​ទំនើង​៣​នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា​កាត់​ក្បួន​ស​ម្តេ​តេ​ជោ​ហ៊ុនសែន​