​សមត្ថកិច្ច​ឃាត់​ជន​ពាក់ព័ន្ធ​ថ្នាំញៀន​៨​នាក់​និង​វត្ថុតាង​១៤​កញ្ចប់​

380

(​តាកែវ​)៖​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ១៤​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះសំណាក់​ថ្ម​ស ០២ បន្ទប់​លេខ​៤៣ និង​បន្ទប់​លេខ​៤៥ ស្ថិត​ក្នុងភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង ៨​នាក់ មាន ១-​ឈ្មោះ មុំ ស៊ីម​សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ២-​ឈ្មោះ គង់ ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ៣-​ឈ្មោះ យៀ​ត វួ​ច​អេង ភេទ​ស្រី អាយុ ២០​ឆ្នាំ ៤-​ឈ្មោះ ឃុន សារាយ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ៥-​ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ខេត្តតាកែវ​។​៦-​ឈ្មោះ ស៊ា សុច​ន្ថា ភេទ​ស្រី អាយុ ២៤​ឆ្នាំ ៧-​ឈ្មោះ ស៊ិន ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ និង ៨-​ឈ្មោះ នាក់ សោភា ភេទ​ស្រី អាយុ ២១​ឆ្នាំ ។​

​ជាមួយគ្នា​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​១៤​កញ្ចប់​ទម្ងន់ ១,៧៦ ក្រាម​, សម្ភារ​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយចំនួន​, ទូរស័ព្ទដៃ ចំនួន ៧​គ្រឿង​, ប្រាក់រៀល ១០០,០០០ រៀល និង​ម៉ូតូ ២​គ្រឿង​។​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​បានកា​រិ​យាយ​ល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់​ជន​ពាក់ព័ន្ធ​ថ្នាំញៀន​៨​នាក់​និង​វត្ថុតាង​១៤​កញ្ចប់​(រូប៖វ៉េបសាយ)