​សមត្ថកិច្ច​ឃាត់​ជន​៣​នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​និង​មាន​ដាវ​តាម​ខ្លួន​

788
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កាលពី​យប់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​ប៉ូលិស​បាន​ឃាត់ខ្លួន​ជន​៣​នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​និង​ដាក់​ដាវ​តាម​ខ្លួន​។​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បានធ្វើ​ឡើង​ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣​នាក់​មាន​២​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​(​យក​ដាវ​ដាក់​តាម​ខ្លួន​)​។​ម្នាក់ទៀត​ពីបទ​ប្រើប្រាស់​គ្រឿងញៀន (​ធ្វើតេស្ត​ពិនិត្យ ទឹកនោម )​។​

​ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នេះ​ឈ្មោះ​ឡេង​ហាក់​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​។ ពីបទ​ចរាចរណ៍​អាវុធ​(​យក​ដាវ​ដាក់​តាម​ខ្លួន​)​។​ឈ្មោះ​មន សុខ​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​៨​សង្កាត់​ខ្សា​ម​។​ពីបទ​ចរាចរណ៍​អាវុធ​(​យក​ដាវ​ដាក់​តាម​ខ្លួន​)​។ ៣​ឈ្មោះ​ហូ​ពិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្ដី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ពីបទ ប្រើប្រាស់​គ្រឿងញៀន ។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​មាន​ដាវ​ដើម​និង​ម៉ូតូ​២​គ្រឿង​។​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​