​សមត្ថកិច្ច​ឃាត់​បុរស​វៀតណាម​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

700
ចែករម្លែក

​ដោយៈ​សាវ​រក្ស​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​សង្កាត់​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុងករណី​រក្សាទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​
​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៥ ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ ខណៈ កម្លាំងចម្រុះ​ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នោះ​ទី​១/ ឈ្មោះ​ង្វៀង យ៉ាំង​យី​វ ភេទ​ប្រុស អាយុ​២១ ឆ្នាំ​ជនជាតិ វៀតណាម​មាន​ទីលំនៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ លក់​ត្រី ។ ២/​ឈ្មោះ​វ៉ាន់ ស្រី​លីន ភេទ​ស្រី អាយុ​១៥​ឆ្នាំ ទីលំនៅ​ផ្ទះ ផ្លូវលំ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មុខរបរ មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។​

​ចំណែកឯ​សម្ភារៈ​ដកហូត​រួ​មាន ១/​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​ក​ញ្ចា​ប់​តូច ២/ ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ពាក់​ស្នាក​លេខខ​៧៥៨៩​ភព​១​។​ចំពោះមុខ​ផ្នែក​ជំនាញ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តតាម​នី​តី​វិធី​៕S/

​សមត្ថកិច្ច​ឃាត់​បុរស​វៀតណាម​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

#