​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹកឈើ​កំពុង​ខូច​នៅតាម​ផ្លូវ​នាំយក​ចូល​ផ្នែក​រដ្ឋបាល​ព្រៃឈើ​

790
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​យប់​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​មាន​រថយន្ត​ធំ​មួយគ្រឿង​មាន​ស្លាក​លេខ​ក្បាល​3B 0530 រ៉ឺម៉ក​4A2130​បាន​ដឹក​ជំនៀ​ឈើពុះ​លាយឡំ​និង​ឈើ​សាច់​ប្រភេទ​ក្ដារ​។​រថយន្ត​បាន បាន​ខូច​ទៅមុខ​មិន​រួច​ត្រង់ចំណុច​ភូមិ​ថ្ម សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ពេលនោះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​សេដ្ឋកិច្ច​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​សង្កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ឃាត់​នាំទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​។​តែ​មកទល់ពេលនេះ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​និង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នៅ​មិនទាន់​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់​នៅឡើយ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា​នៅក្នុង​ស្រុក​ជាំ​ក្សាន​ត្រូវ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បិទ​ជាច្រើន​ខែ​មកហើយ មិនឱ្យ​មាន​រោង​ម៉ាស៊ីន​អារឈើ​នៅក្នុង​តំបន់​នោះទេ​ហេតុ​អី​ក៏​នៅតែមាន​ជំនៀរ​ឈើ​ដឹក​ទៀត​?

ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ដូង​ស្រួច​បាន​ចូល​ដឹកឈើ​ដែល​នៅ​សេសសល់​ពីមុន​តែ​ឈើ​ដែល​ដឹក​របស់​ក្រុមហ៊ុន​ដួង​ស្រួច​មិនមែន​ឈើ​ចាស់​ឡើយ​។​ម្ចាស់​រថយន្ត​ដឹក​ជំនៀរ​ឈើ​បានឱ្យដឹងថា​លោក​រកស៊ី​ដឹក​ជំនៀរ​ឈើ​នេះ​គឺ​បាន​បង់លុយ​គ្មាន​ចន្លោះ​ស្ថាប័ន​ណាមួយ​ឡើយ​៕S/