​សមត្ថកិច្ច​ឃាត់​ស្ត្រី​បរទេស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១​គីឡូ​លេប​ចូលក្នុង​ពោះ​

569

​សមត្ថកិច្ច​ឃាត់​ស្ត្រី​បរទេស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១​គីឡូ​លេប​ចូលក្នុង​ពោះ​

(​សៀមរាប​)៖​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​និង​គយ​រដ្ឋាករ​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ហ្វីល​ពី​ន​ម្នាក់​ជាមួយ​ក្រឿងញៀន​ជាង​១​គីឡូក្រាម​ដែល​ព្យាយាម​លេប​ចូលក្នុង​ពោះ​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ MEDIDA RUERA អាយុ​៤០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ P2306822A ជនជាតិ​ហ្វីលីពីន​។​ការបង្ក្រាប​ស្ត្រី​បរទេស​រូបនេះ កម្លាំង​នគរបាល​បាន​ដកហូត​សារធាតុ​ញៀន ប្រភេទ​កូកាអ៊ីន (Cocaine) ចំនូ​ន​៨៣​ដុំ ទម្ងន់​១០៤២,៥៨​ក្រាម​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា បាន​បញ្ជាក់ថា ដោយមាន​ឈ្មោះ និង​រូបថត​ដែល​កម្លាំង​នគរបាល​ជំនាញ បាន​ដាក់ចូល​នៅក្នុង Blacklist ទើប​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ការបង្ក្រាប​បាន​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ដោយ​លេប​លាក់​នៅក្នុង​ខ្លួន ពី​ប្រទេស​Brazil មក​កម្ពុជា ឆ្លងកាត់ ឌូ​បៃ​, ក្វាង​ចូ​វ ។​តាម​ជើងយន្តហោះ​លេខ​CZ3063​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​សៀមរាប​វេលា​ម៉ោង​០៥៖២០​នាទី​។​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ចាប់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​អ្នកដំណើរ​មកដល់ នៃ​អាកាសយានដ្ឋាន​អន្តជាតិ​សៀមរាប​។​

​ស្ត្រី​សង្ស័យ​រូបនេះ​បាន​សារភាពថា រូបគេ​ពិត​បានធ្វើ​ដំណើរ​ចំនួន​២ លើក​ដើម្បី​មើល​សភាពការណ៍ នៅ​ប្រទេស​ចំនួន​៣ គឺ​កម្ពុជា ថៃ វៀតណាម​។ ដូច្នេះ​លើក​នេះ សម្រេច​លេបថ្នាំ​ញៀន​ប្រភេទ Cocaine ជាង​១​គីឡូក្រាម​ចូលក្នុង​ពោះ​ឆ្លងកាត់ ខេត្តសៀមរាប ឆ្ពោះទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពូរ ប្រទេស​ម៉ាឡេស៊ី ជា​កន្លែង​ប្រគល់ និង​ទទួលយក​ថ្នាំញៀន​នេះ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​វត្ថុតាង​ថ្នាំញៀន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​សហការី​