​សមត្ថកិច្ច​ឃាត់​ស្ត្រី​ម្នាក់​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ

604

​(​ភ្នំពេញ​)៖​ក្រោយពី​បើក​ការស្រាវជ្រាវ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ផ្លូវលំ ក្រុម​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ។​

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ស៊ូ​រី​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ក្រុម​១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​) ។​សំភារៈ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​មួយកញ្ចប់ ។​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​បន្ត​ការស្រាវជ្រាវ រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី ៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់​ស្ត្រី​ម្នាក់​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​(រូប៖វ៉េបសាយ)