​សមត្ថកិច្ច​ឃាត​ខ្ល​យ​ន​មុខសញ្ញា​ពាក់ព័ន្ធរ​គ្រឿងញៀន​នៅ​ក្រុង​ច្បារមន​

1102
ចែករម្លែក

(​កំពង់ស្ពឺ​)៖​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ក្រុង​ច្បារមន​ត្រូ​នគរបាល​បង្ក្រាប​បានខ​ណៈ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជួញដូរ​នៅ​ចំណុច​ភូមិ​សំណង​សង្កាត់​រការ​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៣​ខែ​កក្ក​ឆ្នាំ​២០១៧​។​

​លោក​សឹម​សា​ម៉េ​ត​អធិការរង​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​បង្ក្រាបបាន​នេះ​មានឈ្មោះ​ឈិ​ត​សា​រ៉ា​ហៅ​ក្តាម​អាយុ​៣៧​ឆ្នាំ​ឆ្នាំ​រស់នៅ​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​។​ការបង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ០៩​កញ្ចប់ (​តូច​៦ មធ្យម​២ និង ធំ​០១) ទម្ងន់ ក្រាម , ប្រភេទ​យ៉ាម៉ា WY ៤៦​គ្រាប់ (​ពណ៌​ផ្កាឈូក ៣០​គ្រាប់ និង​ពណ៌​ស ១៥​គ្រាប់​) ទម្ងន់ ក្រាម​រួម​នឹង​ឧបករណ៍​ប្រើ​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​មុខសញ្ញា​ជួញដូ​គ្រឿងញៀន​និង​វត្ថុតាង​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​